នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានសំណេះសំណាល សួរសុខទុក្ខក្រុមការងារគ្រូបង្វឹក និងកីឡាករ សមាជិកក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា ដែលកំពុងហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរលោកអគ្គលេខាធិការបាននាំយកថវិការបស់ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ចំនួន៤០ម៉ឺនរៀលជូនដល់លោកគ្រូនិងកីឡាករផងដែរ។



